• Visit our showroom: Mon-Sun 08:00AM-08:00PM
  • Call us: +855 23 210 666 / +855 85 570 570

អំពីយើង

អាគារលំនៅដ្ឋានលំដាប់ពិភពលោក

about us page

គំរោង⁣⁣ ដឹ ផេនហៅស៏ រេហ្ស៊ីដិនស៏​ គឺជាអាគារលំនៅដ្ឋានលំដាប់ពិភពលោក ស្តង់ដាថ្នាក់ផ្កាយ៥ អន្តរជាតិ លើកទីមួយនៅកម្ពុជាដែលមានទីតាំងស្ថិតនៅ អាគារលេខ ៨៣បេ តាមបណ្ដោយមហាវិថីសុធារស ដែលជាទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ សាកសមសំរាប់ជីវិតទាន់សម័យ⁣។

គំរោងនេះត្រូវបានធ្វើឡើង ក្នុងគោលបំណង ដើម្បីប្រកួតប្រជែង ជាមួយគំរោងអាគារលំនៅដ្ឋានលំដាប់ពិភពលោកដទៃទៀត នៅក្នុងតំបន់អាស៊ាន។

ជាមួយនឹងការរចនាអាគារទាំងមូលទៅតាមរចនាបថ⁣ទំនើប⁣សហសម័យបែបលោកខាងលិចជាមួយកញ្ចក់ការពារកាំរស្មីយូវី អ្នកអាចមើលឃើញយ៉ាងច្បាស់នូវ ទេសភាព ទីក្រុងភ្នំពេញទាំងមូលដូចជា៖ ព្រះបរមរាជវាំង ទន្លេចតុមុខ និងវិមានឯករាជ្យ ដែលជាទីតាំងដ៏ល្អបំផុតក្នុងទីក្រុងភ្នំពេញ។

គំរោង⁣ ដឹ ផេនហៅស៏ រេហ្ស៊ីដិនស៏ មាន​កំពស់ ៣៦ជាន់មាន៤៥៨យូនីត មានអាងហែលទឹកនៅជាន់ទី៣៦ និងភោជនីយដ្ឋានវិល៣៦០ដឺក្រេដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយទេសភាព និង ទីតាំងដ៏ល្អបំផុតក្នុងទីក្រុងភ្នំពេញ។